ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី បានកត់ត្រា ដែលមានអ្នកឆ្លង ជំងឺកូវីដ១៩បន្ថែមទៀត ចំនួន២៤.៥៨១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលទាបជាងតួលេខ កាលពីថ្ងៃមុននេះ ដែលមានអ្នកឆ្លងជំងឺចំនួន ២៤.៨២២នាក់ ។
ទិន្នន័យដែលបានផ្តល់ ដោយមជ្ឈមណ្ឌល បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា មានអ្នកឆ្លងជំងឺប្រចាំថ្ងៃ កើនឡើងលើស ពី២៤.០០០នាក់ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺសរុប បានកើនឡងដល់២.០៨៩.៣២៩នាក់ ក្នុងនោះបូករួមទាំង៣៦.១៧៩នាក់បានស្លាប់ និង១.៥៩៥.៤៤៣នាក់បានជាសះស្បើយពីជំងឺ ៕
ដោយ៖ ម៉ៅ បុប្ផាមករា