Covid-19

ម៉ិកស៊ិក មានឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១លាននាក់

ម៉ិកស៊ីកូ ស៊ីធី ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសម៉ិកស៊ិក បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា មានករណី នៃជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៦.៧១៩នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប កើនឡើងដល់១.០៣២.៦៨៨នាក់ ។

មានអ្នកស្លាប់ចំនួន៥៥០នាក់ បន្ថែមទៀត ត្រូវបានគេរាយការណ៍ ឲ្យដឹងក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កើនឡើងដល់១០១.៣៧៣នាក់ ។

ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ មានអ្នកជាសះស្បើយ ពីជំងឺចំនួន ៧៧៤.៩៣០នាក់ ដែលបានចុះក្នុងបញ្ជី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top