ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងធនធានទឹកបាន អះអាងបន្ថែមថា សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្ដប់ លើប្រទេសកម្ពុជាជាមួយ ខ្យល់មូសុងឦសានកម្រិតបង្គួរ។ ទន្ទឹមនេះរដូវវស្សា ឆ្នាំ២០២០ សន្មតថាបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា ស្ថានភាពធាតុអាកាសបែបនេះ ធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ៕
To Top