បរទេស៖ យោងតាមការចេញផ្សាយំ របស់កាសែតបរទេស នៅថ្ងៃនេះបានសរសេរថាវ៉ាក់សាង របស់ក្រុមហ៊ុន Pfizer Inc ប្រមាណជា៦លានដុង នឹងត្រូវធ្វើការចែកចាយទៅកាន់ពលរដ្ឋអាមេរិក ក្នុងពេលត្រឹមតែ២៤ម៉ោង ប៉ុណ្ណោះបើអជ្ញាធរអាមេរិក នឹងអនុញ្ញាតិភ្លាម។
វ៉ាស៊ិនតោនប៉ុស្ត៍បានសរសេរថា Pfizer នឹងកំពុងតែរងចាំការសម្រេចចិត្តចុងក្រោយ ពីសំណាក់ភ្នាក់ងារត្រួតពិនិត្យចំណីអាហារនិងថ្នាំ របស់អាមេរិកឬហៅកាត់ថា FDA ។វ៉ាក់សាំងប្រមាណជា៦,៤លានដូសត្រូវបានត្រៀមរួចជាស្រេច ហើយនៅក្នុងស្តុកហើយនឹងចែកចាយ ភ្លាមទៅកាន់
ក្រុមការងារជួរមុខ របស់ក្រសួងសុខាភិបាលប៉ុណ្ណោះក្នុង ដំណាក់កាលនេះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះក្រុមំ អ្នកធ្វើការឲ្យវិស័យសុខាភិបាល ជួរមុននៅទូទាងប្រទេសអាមេរិកមានចំនួនកើនឡើងទៅដល់២០លាន នាក់មកហើយ។ ដូចនេះចំនួនវ៉ាក់សាំងនឹងអាចផ្តល់ជូនមនុស្សប្រមាណជាង២៦ភាគរយប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី