ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ផ្អាកកម្មវិធីជួបសិស្សនិស្សិត ជាបណ្តេះអាសន្ន ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «សម្រាប់សិស្សនិសិ្សតដែលបាន ដាក់ពាក្យមករួចរាល់ហើយ យើងខ្ញុំនឹងផ្តល់ព័ត៌មានទៅប្អូនៗ នៅពេលស្ថានទូត ចាប់ផ្តើមកម្មវិធីនេះឡើងវិញ» ៕