ព័ត៌មានអន្តរជាតិ

OPEC យល់ព្រមពង្រីកការ កាត់បន្ថយផលិតកម្ម ប្រេងរយៈពេល ៣ខែ

បរទេស៖ រដ្ឋមន្រ្តីថាមពលរបស់អាល់ហ្សេរី និងប្រធានប្ដូរវេនលោក Abdelmadjid Attar បានលើកឡើងថា សមាជិករបស់ OPEC បានព្រមព្រៀងគ្នា ដើម្បីបន្តកាត់បន្ថយផលិតកម្ម ប្រេងឆៅដែលមានស្រាប់ សម្រាប់រយៈពេល ៣ ខែដោយចាប់ផ្តើមពីខែមករា ហើយនឹងបញ្ចុះបញ្ចូលដៃគូររបស់ cartel ឲ្យយល់ព្រមលើការផ្លាស់ប្តូរនេះ។

ប្រភពពីគណៈប្រតិភូមួយរបស់ OPEC បានប្រាប់សារព័ត៌មាន Sputnik ថាទោះបីមានការឯកភាពគ្នា លើការពង្រីកទិន្នផលរយៈពេល ៣ ខែទៀតក៏ដោយ ក៏ប្រទេសខ្លះចង់ពង្រីក ការកាត់បន្ថយសំណង ដែលត្រូវបានគេរចនាឡើង ដើម្បីបង្កើតផលលើសមុនៗ ក្នុងការបំពានកូតាផងដែរ។

ប្រភពដដែលបានបញ្ជាក់ថាអង្គការ OPEC + ដែលជាក្រុមនាំចេញប្រេងធំ ដែលរួមមានសមាជិក ១៤ រូបរបស់ OPEC រួមទាំងប្រទេសរុស្ស៊ី អាហ្សែបៃហ្សង់ បារ៉ែន ប្រ៊ុយណេ កាហ្សាក់ស្ថាន ម៉ាឡេស៊ី ម៉ិកស៊ិក អូម៉ង់ ស៊ូដង់ និងស៊ូដង់ខាងត្បូង ត្រូវបានរំពឹងថា នឹងជួបគ្នានៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីបញ្ហានេះ។

នៅក្នុងកិច្ចព្រមព្រៀងរបស់ពួកគេនារដូវផ្ការីក OPEC + បានគ្រោងនឹងបន្ធូរបន្ថយការកាត់បន្ថយ ដែលបានព្រមព្រៀងគ្នាមកនៅត្រឹម ៥,៨ លានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមករា។

នៅក្នុងសុន្ទរកថារបស់លោក កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា “ឆ្នាំ ២០២០ បន្តជាឆ្នាំនៃបញ្ហាប្រឈមធំធេង ដែលបណ្តាលមកពីរោគរាតត្បាត Covid-19” ហើយបានបង្ហាញថា “រលកទីពីរនៃជំងឺរាតត្បាត និងការចាក់សោរជាប់ទាក់ទង បានធ្វើឱ្យមានទំនួលខុសត្រូវ”៕

ដោយ ឈូក បូរ៉ា

To Top