បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក នៅសប្តាហ៍បានធ្វើការព្រមាន ទៅកាន់ពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ ប្រទេសមិកស៊ិកឡើយ ខណៈចំនួនឆ្លងកូវីដ១៩ មានការកើនឡើងខ្លាំង ក្នុងប្រទេសមួយនេះ។
សារព័ត៌មានបរទេសបានសរសេរថា នៅក្នុងអំឡុងពេល ២សប្តាហ៍ចុងក្រោយនេះ ប្រទេសមិកស៊ិកបានកើនឡើង ចំនួនអ្នកស្លាប់ដល់ទៅ ១០០០០០នាក់ មកហើយចំណែកឯអ្នកឆ្លងវិរុស បានកើនឡើងដល់ទៅជាង ១លាននាក់ផងដែរ គិតចាប់តាំងតែពីពេលផ្ទុះវិរុសនេះឡើង។
តាមការប្រកាសរបស់មជ្ឈមណ្ឌលដដែលនេះ បានបញ្ជាក់ទៀតថា មិកស៊ិកគឺជាគោលដៅដែលមាន កម្រិតហនិភ័យខ្ពស់បំផុត នៅក្នុងស្ថានភាពបែបនេះ ហើយការធ្វើដំណើរទៅកាន់ប្រទេសនេះ គឺនឹងអាចធ្វើឲ្យឧិកាសនៃ ការឆ្លងវិរុសកូវីដ១៩ កាន់តែមានខ្ពស់ឡើង ៕
ប្រែសម្រួល៖ ស៊ុន លី