ព័ត៌មានអន្តរជាតិ

ចិននិយាយថា អាមេរិកកំពុងតែ ប្រកាន់ខ្ជាប់គោលនយោបាយ រើសអើងលើ ក្រុមហ៊ុនចិន

បរទេស៖ប្រទេសចិន នៅថ្ងៃពុធនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែប្រកាន់ខ្ជាប់នូវគោលនយោបាយរើសអើង ចំពោះក្រុមហ៊ុនចិន ក្នុងដំណើរឆ្លើយតបមួយ លើរដ្ឋសភាសហរដ្ឋអាមេរិក ដែលគាំទ្រសេចក្តីព្រាងច្បាប់មួយ ដែលអាចបិទក្រុមហ៊ុនចិន ពីទីផ្សារសន្តិសុខសហរដ្ឋអាមេរិក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ចំពោះការធ្វើបទបញ្ញត្តិសន្តិសុខឲ្យមានលក្ខណៈបែបនយោបាយ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ជំនួយការរដ្ឋសភាអាមេរិកបាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នៅសប្ដាហ៍នេះ នឹងអនុម័តច្បាប់ ដែលអាចនឹងរារាំងក្រុមហ៊ុនចិននានា មិនឲ្យចុះបញ្ជីភាគហ៊ុនរបស់ពួកគេ លើការដោះដូរសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនប្រកាន់តាមស្តង់ដារ ត្រួតត្រាបញ្ជីរបស់សហរដ្ឋអាមេរិកនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top