ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ថ្កោលទោសការធ្វើឃាត លើអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ កំពូលរបស់អ៊ីរ៉ង់

សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះបាន ថ្កោលទោសការធ្វើឃាតអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរអ៊ីរ៉ង់ឈានមុខគេថា ជាឧក្រិដ្ឋកម្មដែលមិនបាន ជួយនាំមកនូវស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់។

ការអត្ថាធិប្បាយរបស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីលោក Mohsen Fakhrizadeh អ្នកជំនាញខាងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារដោយគ្រាប់បែក និងកាំភ្លើងនៅលើដងផ្លូវខាងក្រៅ ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ដែលបង្កភាពតានតឹងរវាងអ៊ីរ៉ង់ និងប្រទេសជិតខាង។

អ្នកនាំពាក្យក្រសួងលោក Choi Young-sam បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយថា “យើងសង្កត់ធ្ងន់ថា អំពើឧក្រិដ្ឋកម្មហឹង្សាប្រភេទនេះ មិនអំណោយផលដល់ស្ថេរភាព និងសន្តិភាពនៅក្នុង តំបន់មជ្ឈិមបូព៌ាបាននោះទេ”។

ដោយសារភាពមិនច្បាស់លាស់ ជុំវិញស្ថានការណ៍នៅមជ្ឈឹមបូព៌ា រដ្ឋាភិបាលរបស់យើងប្រឆាំងនឹង រាល់សកម្មភាពណា ដែលធ្វើឱ្យមានភាពតានតឹង និងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ៕

ដោយ ឈូក បូរ៉ា

To Top