ថ្ងៃទី១ ខែធ្នូ អង្គការកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានចេញផ្សាយការព្យាករណ៍ចុងក្រោយ ស្តីពីសេដ្ឋកិច្ចពិភពលោកថា ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះនឹងល្អប្រសើរ បន្តិចជាងការរំពឹងទុក ឆ្នាំ២០២១នឹងសម្រេចបានកំណើន ៤,២% សូមអំពាវនាវឱ្យប្រទេសទាំងអស់ អនុវត្តសកម្មភាពសុខាភិបាល សាធារណៈជាបន្តបន្ទាប់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។
OECD ប៉ាន់ប្រមាណថា នៅឆ្នាំ២០២១ សេដ្ឋកិច្ចចិននឹងសម្រេចកំណើរ ៨% ការគ្រប់គ្រងជំងឺកូវីដ១៩ យ៉ាងឆាប់រហ័សធ្វើឱ្យការរួមចំណែក របស់ប្រទេសចិននឹងលើស ពីមួយភាគបី នៃកំណើនសេដ្ឋកិច្ចពិភពលោក។
នាពេលថ្មីៗកន្លងទៅនេះ វេបសាយ The Wall Street Journal របស់សហរដ្ឋអាមេរិកបានចែងថា សូចនាករសម្រាប់វិនិច្ឆ័យ ផលិតកម្មនិងសកម្មភាពមិនមែន ផលិតកម្មរបស់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣និង៨ឆ្នាំរៀងៗខ្លួន នេះបានបង្ហាញថា ក្របខ័ណ្ឌការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ ប្រទេសចិនកំពុងពង្រីក៕