ព័ត៌មានអន្តរជាតិ

អត្រាកំណើនការងារ នៅកាណាដាមានល្បឿនយឺត ដោយសារការរឹតបន្តឹង នៅតែបន្តនៅឡើយ

បរទេស៖ តួលេខដែលត្រូវបាន បង្ហាញដោយប្រទេសកាណាដា បានបង្ហាញថាចំនួន នៃអ្នកទទួលបានការងារ នឹងមានការកើនឡើងបន្តិចនៅក្នុងខែវិច្ឆិកា

ដដែលប៉ុន្តែល្បឿន នៃការកើនឡើងមានកម្រិតយ៉ឺត ពីព្រោះថាការរឹតបន្តឹងនឹងនៅតែបន្ត ធ្វើឡើងបន្ថែមទៀត នៅក្នុងខែខាងមុខ។

ចំនួនការងារថ្មីដែលត្រូវបាន បន្ថែមកាលពីក្នុងខែវិច្ឆិកា មានចំនួន៦២ ១០០ កន្លែងខណៈដែលអត្រា នៃអ្នកគ្មានការងារ នៅទូទាំងប្រទេសធ្លាក់ចុះមកត្រឹម

តែ៨,៥ភាគរយគឺតិចជាងអ្វី ដែលអ្នកជំនាញធ្លាប់ បានទស្សទាយប្រមាណជា៨,៩ភាគរយ។

ក្នុងនោះតួលេខបានបង្ហាញទៀតថា ការងារនៅក្នុងវិស័យសេវាកម្មបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងដោយ ចំនួនការងារថ្មីមានត្រឹមតែ១៧ ៩០០កន្លែងប៉ុន្តែ

អត្រាការងារនៅក្នុងវិស័យផលិតផល មានចំនួនដល់ទៅ៤៤ ២០០កន្លែង៕

ប្រែសម្រួល៖ ស៊ុន លី

To Top