ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសថា ឧបករណ៍បញ្ជាដោយផ្កាយរណប ត្រូវបានប្រើប្រាស់ក្នុងឃាតកម្ម លើអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ កំពូលរបស់ខ្លួន

តេអេរ៉ង់៖ អង្គភាពការពារបដិវត្តអ៊ីស្លាម (IRGC) បានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញនេះថា ឧបករណ៍បញ្ជាដោយផ្កាយរណប ត្រូវបានប្រើប្រាស់ក្នុងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យ IRGC លោក Ramezan Sharif ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Press TV បានឲ្យដឹងថា“ ឧបករណ៍អេឡិចត្រូនិកទំនើបបញ្ជាដោយផ្កាយរណប ត្រូវបានប្រើក្នុងការធ្វើឃាតលោក Martyr Fakhrizadeh” ។

គួរបញ្ជាក់ថា លោក Fakhrizadeh បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីការផ្ទុះមួយលើរថយន្តរបស់លោក នៅក្នុងភូមិ Absard ចម្ងាយ ៦០ គីឡូម៉ែត្រភាគឥសានទីក្រុងតេអេរ៉ង់៕

ដោយ ឈូក បូរ៉ា

To Top