បរទេស៖ សហភាពអ៊ឺរ៉ុបហៅកាត់ថា EU នៅកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះបានប្រកាសថា ខ្លួនបានដាក់សំណើរសុំមួយ ហើយជាផែនការក្នុងការពង្រឹងទំនាក់ទំនង ភាពជាដៃគូគ្នាជាមួយនឹងសហរដ្ឋអាមេរិក ដែលប្លុកអ៊ឺរ៉ុបបានជឿជាក់ថា វាបានរងការខ្ទេចខ្ទាំយ៉ាងខ្លាំងក្រោមរដ្ឋបាល របស់អាមេរិកបច្ចុប្បន្ន។
ផែនការថ្មីដែល EU ស្នើសុំមានឈ្មោះថា A new EU-US. agenda for global change ហើយវាត្រូវបានដាក់ពាក្យស្នើសុំដោយតំណាងជាន់ខ្ពស់ជាច្រើនរបស់
សហភាពអ៊ឺរ៉ុប ដែលរួមទាំងគណកម្មការ សហភាពអ៊ឺរ៉ុប និងមន្ត្រីតំណាងផ្នែកការបរទេស និងគោលនយោបាយ សន្តិសុខជាច្រើននាក់ផងដែរ។
លើសពីនេះផងដែរសំណើរនេះ ក៏ត្រូវបានគេមើលឃើញថា មានរួមបញ្ចូលទាំងគំនិតក្នុងការបង្កើត ទំនាក់ទំនងថ្មីរវាងសហភាពអឺរ៉ុប – សហរដ្ឋអាមេរិកផងដែរ ដោយផ្តោតសំខាន់ទៅលើ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាដែលសហភាពអឺរ៉ុប បាននិយាយថានឹងអាចជួយសម្រួល ដល់ពាណិជ្ជកម្មរវាងភាគីទាំងពីរ យ៉ាងល្អនាពេលខាងមុខ៕
ប្រែសម្រួល៖ ស៊ុន លី