បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបណ្តាប្រទេសនៅអាហ្វ្រិកនឹងអាច ទទួលបានវ៉ាក់សាំង
ការពារកូវីដជាលើកដំបូង របស់ខ្លួននៅចុងខែមករាខាងមុខនេះ ហើយនិងបន្តចែកចាយរហូតដល់ចប់ត្រីមាសទី១នៃឆ្នាំ២០២១តែម្តង។
យោងតាមការបញ្ជាក់ដោយ ភ្នាក់ងារពិសេសប្រចាំ នៅអាហ្វ្រិកលោក Ngozi Okonjo Iweala បានធ្វើការប្រកាសអះអាងបែបនេះ
នៅក្រោយពីបានចូលរួម ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនីហ្សេរីយ៉ាលោក Geoffrey Onyeama នៅរដ្ឋធានី Abuja ។
មនុស្សអទិភាពបំផុតដែលនឹងទទួល បានមុនគេមានដូចជាក្រុមសេវាសុខាភិបាលមនុស្សចាស់និងមនុស្សស្ថិតនៅក្នុង លក្ខខណ្ឌមិនអំណោយផល។គួរឲ្យដឹងដែរថា
មកដល់ពេលនេះចំនួននៃអ្នកឆ្លង កូវីដនៅទ្វីបអាហ្រ្វិកទាំងមូលមានទៅដល់២ ២៨៤ ៩០៧នាក់គិតត្រឹមថ្ងៃពុធ៕ ប្រែសម្រួល៖ស៊ុនលី