កណ្ដាល៖ អនុវត្តន៍តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ដោយមានការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រដ្ឋបាលស្រុកខ្សាច់កណ្ដាល កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបន្ដចុះផ្សាព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ អំពីការខ្លួនពីជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាង ណាឲ្យសហគមន៍គ្មានជំងឺកូវីដ-១៩។
លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បាន ដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថិកិច្ច អាជ្ញាធរភូមិ-ឃុំ និងប្រជាការពារ បន្តចុះផ្សព្វផ្សាយណែនាំ ពង្រឹងលើការ ការពារសុវត្ថភាពពីជំងឺកូវីដ-១៩ នៅផ្សារព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ដោយបានចែករបាំងពាក់ការពារមុខ១៥០ ម៉ាស១៥០ និងបាញ់អាកុល ជូនអាជីវក កម្មករ អ្នកលក់ដូរ។
នាឱកាសនោះ ថ្នាក់ដឹកនាំស្រុកបានណែនាំផ្សព្វផ្សាយ ដល់អាជីវករ អ្នកលក់ដូ និងប្រជាពលរដ្ឋ ដូចជា ៖ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ,យើងភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ ,ត្រូវបន្តអនុវត្តន៍ពាក់ម៉ាស ពាក់របាំងមុខ ការពារឲ្យបានជាប់ជានិច្ច ,ធ្វើអនាម័យដោយបាញ់ទឹកអាកុល ឬជែល លាងដៃ ឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម ហាមប្រមូលផ្ដុំជួបជុំគ្នាច្រើន។
ជាងនេះទៅទៀត រដ្ឋបាលស្រុក ក៏បានថ្លែងអរគុណចំពោះ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញារធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាជីវករ អ្នកលក់ដូរតាមផ្សា តំបន់ទេសចរណ៍ ទីប្រជុំជន ពលករចំណូចស្រុក ដែលបានចូលរួមអនុវត្តន៍តាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បានល្អប្រសើរ ដើម្បីសហគមន៍ស្រុកខ្សាច់កណ្ដាល គ្មានជំងឺកូវីដ-១៩។
បន្ថែមពីនេះ រដ្ឋបាលស្រុក ក៏លើកទឹកចិត្ត និងគាំទ្រចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកខ្សាច់កណ្ដាល នឹងបន្តចែករបាំងពាក់ការពារមុខ ម៉ាស អាកុល ជែល បាញ់ថ្នាំសម្លាប់មេរោគ តាមការិយាល័យ អង្គភាព កម្លាំងប្រដាប់អាវុធ ឃុំទាំង១៨ និងចុះផ្សព្វផ្សាយណែនាំ ពីវិធានការការពារ ព្រមទាំងចែករបាំងមុខ ម៉ាស តាមទីប្រជុំជន ផ្សា សាលារៀន មណ្ឌលសុខភាព រោងចក្រសហគ្រាស ទូទាំងស្រុក ជាបន្តបន្ទាប់ ដោយបានត្រៀមរបាំងមុខចំនួន៤០០០ ម៉ាស និងអាកុលរួចរាល់ហើយ៕
ដោយ ៖ អេង ប៊ូឆេង