បច្ចេកវិទ្យា

Mercedes Benz ប្រកាសបិទទ្វារោចក្រផលិត រថយន្តប្រណិត របស់ខ្លួន នៅប្រេស៊ីល

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Mercedes Benz នៅសប្តាហ៍នេះ បានប្រកាសបិទទ្វារបស់ខ្លួនជាផ្លូវការនូវរោងចក្រផលិតរថយន្តប្រណិតរបស់ខ្លួន មួយដែលមានទីតាំងនៅក្នុងប្រទេសប្រេស៊ីល។

ការប្រកាសក៏បានបញ្ជាក់ផងដែរថា ដោយសារបញ្ហាកូវីដ១៩ទើបធ្វើឲ្យមានការសម្រេចចិត្តចុងក្រោយមួយនេះហើយបញ្ជាក់ទៀតថារោងចក្រដែល ត្រូវបានបើកទ្វាដំបូងតាំងតែពីខែមិនាឆ្នាំ២០១៦នេះគឺស្ថិតនៅក្នុងតំបន់ Iracemapolis ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋ Sao Paulo នឹងត្រូវបិទទ្វាជាស្ថាពរនៅក្នុងខែធ្នូនេះហើយ។

យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនម្នាក់ ដែលមានឈ្មោះថាលោក Jorg Burzer បាននិយាយថាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីល បានជួបប្រទះបញ្ហាលំបាកជាច្រើន
ឆ្នាំមកហើយជាពិសេសកាន់តែ អាក្រក់ទៅនៅក្នុងអំឡុងពេល កូវីដ១៩នេះដែលវាបានធ្វើឲ្យមានការធ្លាក់ចុះនៃទំហំការលក់ថយន្តប្រណិត យ៉ាងខ្លាំងបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top