ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល រងការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ

អ៊ីស្រាអ៊ែល៖ លោក ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល ត្រូវបានព្រះអាជ្ញារបស់ប្រទេស អ៊ីស្រាអ៊ែល ចោទថា បានប្រព្រឹត្តអំពើពុករលួយ ឆបោក និងមិនមានភាពស្មោះត្រង់ ដែលមានទំនាក់ទំនង ទៅនឹងករណី៣ផ្សេងគ្នា ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក ណេតាន់យ៉ាហ៊ូ ត្រូវបានគេសង្ស័យថា បានទទួលយកសំណូកជាច្រើន ពីអ្នកវិនិយោគទុនដែលមានទ្រព្យ សម្បត្តិ ។

លោកនាយករដ្ឋមន្ត្រី បានបរិយាយថា ការចោទប្រកាន់ គឺ គឺជាការ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” ដោយបានស្តីបន្ទោស ដល់ពួកគេ ទៅលើដំណើរការ “នាំឲ្យខាតបង់” ។

គាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនចុះចេញពីតំណែង ហើយមិនទទួលខុស ចំពោះមុខច្បាប់នោះដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top