ព័ត៌មានអន្តរជាតិ

លោកXi បញ្ជាក់ថាចិនប្តេជ្ញាចិ ត្តចំពោះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ប៉ុន្តែមិនខ្លាច រអារ រឿងតបតឡើយ

បរទេស: ប្រធានាធិបតីចិនលោកXi Jingping នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះ បានមានប្រសាសលើកឡើងមួយថា ទីក្រុងប៉េកាំង ពិតជាមានបំណងចង់ធ្វើការងារ ដើម្បីសម្រេចឲ្យបាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុងប៉េកាំង ក៏មិនដែលមានភាពខ្លាច រអារ ក្នុងការតស៊ូតបត គោលបំណងដើម្បី ការពារផលប្រយោជន៍ ផ្ទាល់ខ្លួនវិញនោះដែរ។

ថ្លែងទៅកាន់ គណៈប្រតិភូធុរកិច្ច របស់សហរដ្ឋអាមេរិក លោកXi បានបញ្ជាក់ថា ប្រទេសចិន មានអាកប្បកិរិយាវិជ្ជមាន ចំពោះកិច្ចចរចាពាណិជ្ជកម្ម លើកនេះ។ លោកបានបន្តទៀតថា ដូចដែលយើងតែងតែ និយាយហើយថាចិន មិនចង់ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែយើងក៏មិនខ្លាច ក្នុងការប្រឆាំងតបតនោះដែរ។ នៅពេលចាំបាច់យើង នឹងប្រយុទ្ធតបវិញ ប៉ុន្តែយើងបានធ្វើការ យ៉ាងសកម្មដើម្បីព្យាយាម មិនឱ្យមានសង្គ្រាមពាណិជ្ជកម្ម កើតឡើងនោះឡើយ។

គួរឲ្យដឹងដែរថា គណៈប្រតិភូសហរដ្ឋអាមេរិក មកពីវេទិកា សេដ្ឋកិច្ចថ្មីដែលដឹកនាំ ដោយកាសែត Bloomberg ដែលជាសន្និសីទមួយ ធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីដើមសប្តាហ៍នោះ រួមមានទាំងអតីតរដ្ឋមន្រ្តី ក្រសួងការបរទេសលោក Henry Kissinger អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hank Paulson អតីតអ្នកតំណាងពាណិជ្ជកម្ម អាមេរិក Mike Froman និងឥស្សរជនដទៃទៀត ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top