សេអ៊ូល៖ អតីតអ្នកចរចានុយក្លេអ៊ែរអាមេរិក បានលើកឡើងថា រដ្ឋបាលលោក ចូ បៃដិន របស់អាមេរិក ដែលគ្រោងនឹងចូលកាន់តំណែង គួរតែទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើជាមួយប្រទេសកូរ៉េខាងជើង រហូតមកដល់ពេលនេះហើយបានធ្វើការតបស្នងដល់កូរ៉េខាងជើងវិញនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ ដើម្បីកសាងវឌ្ឍនភាពបែបនេះ។
លោក Joseph DeTrani ក៏បានអះអាងដែរថាប្រទេសកូរ៉េខាងជើង នឹងមានឆន្ទៈក្នុងការវិលត្រឡប់មកតុចរចាវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងកិច្ចប្រជុំកំពូលទាំង ២ របស់លោកទទួលបានជោគជ័យជាការពិតនៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងសេចក្តីថ្លែងការណ៍រួមនោះ សេចក្តីប្រកាសចេញពីប្រទេសសិង្ហបុរី ដែលនិយាយអំពីការផ្លាស់ប្តូរទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សន្តិភាពនៅលើឧបទ្វីបកូរ៉េ បញ្ចប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់បាន។
អតីតមន្រ្តីសហរដ្ឋអាមេរិករូបនេះ បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលឧបត្ថម្ភដោយមូលនិធិវ៉ាស៊ីនតោនថែមស៍ និងសមាគមអ្នកតំណាងរាស្រ្តអន្តរជាតិ ដើម្បីសន្តិភាពថា មិនគួរភ្លេចពីការរីកចម្រើន ដែលបានធ្វើឡើងជាមួយកូរ៉េខាងជើងនោះទេ៕ដោយ ឈូក បូរ៉ា