CNN៖ វិមានកាពីតូលអាមេរិក ត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមានស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារមួយ ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលព័ទ្ធជុំវិញរដ្ឋធានីរបស់ប្រទេសនេះ នៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់លោក ប្រយុទ្ធប្រឆាំងនឹងពិធីរាប់សន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលនឹងបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ២០២១ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីម៉ោង ១ រសៀល ថ្ងៃពុធ អ្នកតវ៉ារាប់រយនាក់ ដែលគាំទ្រលោក ត្រាំ បានរុញច្រានឆ្លងកាត់របាំង ដែលបានបង្កើតឡើង នៅតាមបណ្តោយវិមានកាពីតូល ដែលពួកគេបានប្រតាយប្រតប់គ្នា ជាមួយមន្រ្តីប្រដាប់ដោយបង្រ្កាបកុបកម្ម ដោយអ្នកខ្លះហៅមន្រ្តីថា“ ជនក្បត់” សម្រាប់បំពេញការងាររបស់ពួកគេ។
ប្រហែល ៩០ នាទីក្រោយមក ប៉ូលិសបាននិយាយថា ក្រុមបាតុករ បានចូលទៅក្នុងអគារ ហើយទ្វារចូលសភា និងព្រឹទ្ធសភាត្រូវបានចាក់សោរ។ បន្តិចក្រោយមកសមាជិកសភា ត្រូវបានប៉ូលិសជម្លៀសចេញ។ អនុប្រធានាធិបតី Mike Pence ក៏ត្រូវបានគេជម្លៀសចេញដែរ ជាកន្លែង ដែលគាត់ត្រូវបំពេញតួនាទីរបស់គាត់ ក្នុងការរាប់សន្លឹកឆ្នោត៕ ប្រែសម្រួលៈ ណៃ តុលា