បរទេស៖ បេសកម្មរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិ បាននិយាយថា ប្រទេសនេះមិនបាន ទទួលអ្វីទាំងអស់ ក្រៅពីអារម្មណ៍នៃការក្បត់ ចាប់តាំងពីមេដឹកនាំ លោក គីមជុងអ៊ុន និងប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ ប្តេជ្ញាបង្កើត ទំនាក់ទំនងថ្មី។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកបេសកកម្មការទូតរូបនេះ បាននិយាយនៅក្នុង សេចក្តីសង្ខេប នៃការវាយតម្លៃរបស់ខ្លួន ចំពោះទំនាក់ទំនង រវាង កូរ៉េខាងជើង-សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រថា « ស្ថានភាពអតុល្យភាព បច្ចុប្បន្នមិនអាចត្រូវ បានអនុញ្ញាត ទៀតទេ»។
លោកថា ចាប់តាំងពីសហរដ្ឋអាមេរិក បានបរាជ័យក្នុងការចាត់វិធាន ការផ្ទុយទៅនឹង ការផ្អាកសកម្មភាព ” របស់ខ្លួន ” គ្មានហេតុផល សម្រាប់ការអត់ធ្មត់ បន្ថែមទៀតទេ ហើយវាជារឿងធម្មតាទេ ដែលយើងត្រូវពង្រឹង សមត្ថភាព របស់យើង។
យ៉ាងណាក៏ដោយ លោកគីម ជុងអ៊ុន បានទាមទារឱ្យសហរដ្ឋអាមេរិក បង្កើតនូវវិធានការណ៍ថ្មីៗ ដែលអាចទទួលយកបាន ដើម្បីជួយសង្គ្រោះកិច្ចចរចា នុយក្លេអ៊ែរ នៅចុងឆ្នាំនេះ ហើយទីក្រុងព្យុងយ៉ាង បាននិងកំពុងបង្កើន សម្ពាធរបស់ខ្លួនទៅលើ ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើសម្បទានកាន់តែធំ ៕
ប្រែសម្រួលៈ ណៃ តុលា