ព័ត៌មានអន្តរជាតិ

ហ្វេសប៊ុក និងធ្វីតធ័រ បញ្ឈប់បណ្តោះអាសន្ន គណនីរបស់លោកដូណាល់ ត្រាំ ក្រោយពេលនិយាយទៅអ្នកគាំទ្រ ដែលវាយប្រហារវិមានកាពីតូល

លោកដូណាល់ ត្រាំ ត្រូវបានគេបញ្ឈប់បណ្តោះអាសន្ន ពីបណ្តាញសង្គមធ្វីតធឺ និងហ្វេសប៊ុក បន្ទាប់ពីលោកបាននិយាយ ទៅកាន់អ្នកគាំទ្រ ដែលវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសារបណ្តាញសង្គមទៅកាន់អ្នកតវ៉ា លោកត្រាំបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក” មុនពេលប្រាប់ពួកគេឱ្យទៅផ្ទះ។ លោកក៏បានអះអាងម្តងហើយម្តងទៀត នូវការអះអាងមិនពិត អំពីការបន្លំសន្លឹកឆ្នោត។

ធ្វីតធ័រ បាននិយាយថា ខ្លួនតម្រូវឱ្យមានការលុបធ្វីតចំនួន ៣ សម្រាប់“ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ នៃភាពស្មោះត្រង់របស់ពលរដ្ឋ” ។ ក្រុមហ៊ុនបាននិយាយថា គណនីរបស់លោកប្រធានាធិបតី នឹងនៅតែរក្សាឱ្យចាក់សោរល្អជាង ប្រសិនបើធ្វីតមិនត្រូវបានដកចេញ។

ធ្វីតធ័របានបន្តទៀតថា “ ការរំលោភបំពានច្បាប់ Twitter នាពេលអនាគត…នឹងបណ្តាល ឲ្យ មានការផ្អាកជាអចិន្ត្រៃយ៍តែម្តង ចំពោះគណនី @realDonaldTrump” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top