ព័ត៌មានជាតិ

បើគិតពីមីកញ្ចប់ តើគេផលិត ដោយរបៀបណា?

ភ្នំពេញ ៖ មីកញ្ចប់ គឺជាអាហារ ដែលគេពេញនិយមបរិភោគ និងងាយស្រួលក្នុងការចម្អិន ។ តាមទិន្នរបស់សមាគម មីកញ្ចប់ឆ្អិន ស្រាប់ពិភពលោក ចំនួនមីកញ្ចប់ នៅក្នុងពិភពលោក ដែលត្រូវបានបរិភោគ មានច្រើនជាង ១រយពាន់លានកញ្ចប់ (១០០.០០០.០០០.០០០) ក្នុងឆ្នាំ២០១៩ ។ តើមីកញ្ចប់ត្រូវផលិតឡើង ដោយគ្រឿងផ្សំអ្វីខ្លះ និងដោយរបៀបណា?

តាមគេហទំព័រ Health Benefit Times មីកញ្ចប់ ត្រូវបានផលិត ដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត កាន់ស៊ួយ និងគ្រឿងផ្សំដទៃ ដើម្បីបង្កើនរសជាតិ ។ សរសៃមី ត្រូវបានចម្អិន ដោយចំហុយ និងបំពងឲ្យស្ងួត ជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ ជាមួយនឹងគ្រឿងរសជាតិ ។

ការជ្រើសរើសមីកញ្ចប់ យកមកបរិភោគ ដើម្បីចម្រើនដល់សុខភាព ពិតជាមានសារសំខាន់ ។ ជាពិសេស ត្រូវដឹងពីប្រភពត្រឹមត្រូវ និងដឹងច្បាស់អំពីការផលិត និងគុណភាព។
មីជាតិ គឺជាសម្មិទ្ធផលមីកញ្ចប់ខ្មែរ ដែលផលិតដោយម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយ របស់ប្រទេសជប៉ុន ។ រីឯ គ្រឿងផ្សំត្រូវបានត្រូវសម្រិតសម្រាំង យ៉ាងយកចិត្តទុកពីក្នុងស្រុក និងបរទេស ។ គ្រឿងផ្សំសំខាន់ៗមានដូចជា ម្សៅស្រូវសាលី សម្បូរទៅដោយសារធាតុសរសៃ ទ្រទ្រង់សារពាង្គកាយ និងប្រូតេអ៊ីនចញ្ចឹម និង ប្រើប្រាស់ប្រេងធម្មជាតិ ដែលចម្រេញចេញពីរុក្ខជាតិ ដែលមានលក្ខណៈល្អប្រសើរច្រើន ចំពោះសុខភាព ។ ក្នុងនោះក៏មានគ្រឿងផ្សំផ្សេងដទៃទៀត ដែលសម្បូរដោយសារធាតុចិញ្ចឹម សម្រាប់ផ្តល់ថាមពល និងទ្រទ្រង់សារពាង្គកាយ ។

មីជាតិ ត្រូវបានផលិតឡើង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ពន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា ។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិក នៃសមាគមមីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលមកដល់ពេលនេះមីជាតិ ជាមីកញ្ចប់តែមួយគត់ តំណាងឲ្យប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ ដោយសមាគមពិភពលោកមួយនេះ ។

មីជាតិ យកចិត្តទុកដាក់លើគុណភាព បង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ប្រជាជន ។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ ៕

To Top