ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ពិនិត្យឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ និងប្តេជ្ញាពង្រីកទំនាក់ទំនងខាងក្រៅ ឱ្យបានទូលំទូលាយ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ និងបានសន្យាថា នឹងពង្រីកឱ្យបានទូលំទូលាយ នូវទំនាក់ទំនងខាងក្រៅ ក្នុងអំឡុងពេលសមាជបក្សដ៏កម្រមួយ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានប្រកាសបន្ទាត់គោលនយោបាយ នៅក្នុងរបាយការណ៍ ទៅសម័យប្រជុំលើកទី ៣ នៃសមាជបក្សលើកទី ៨ នៃគណបក្សពលករ កំពុងកាន់អំណាច ដែលបានប្រារព្ធធ្វើ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃមុន ដោយលើកឡើងពីស្ថានភាព ដែលកំពុងកើតមាន និងពេលវេលាដែលបានផ្លាស់ប្តូរ។

KCNA បានចុះផ្សាយថា “របាយការណ៍នេះ បានសិក្សាពីបញ្ហាកិច្ចការ ជាមួយកូរ៉េខាងត្បូង តាមតម្រូវការនៃស្ថានភាពបច្ចុប្បន្ន និងពេលវេលាដែលបានផ្លាស់ប្តូរ ហើយបានប្រកាសអំពីការតំរង់ទិសទូទៅ និងគោលជំហរនៃគោលនយោបាយ របស់គណបក្សយើង សម្រាប់ការពង្រីក និងអភិវឌ្ឍទំនាក់ទំនងខាងក្រៅ ឱ្យបានទូលំទូលាយ”៕ ដោយ៖ ឈូក បូរ៉ា

To Top