ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការអឺរ៉ុប នឹងទិញថ្នាំវ៉ាក់សាំង កូវីដ១៩ លាប់លានដូសបន្ថែម

បរទេស ៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះ បានស្នើឲ្យសមាជិកខ្លួន ទិញថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ផលិតដោយក្រុមហ៊ុន Pfizer និង BioNTech ចំនួន២០០លានដូសបន្ថែមទៀត ជាមួយជម្រើសថ្នាំវ៉ាក់សាំងផ្សេង១០០ លានដូសបន្ថែមទៀត ។

តាមសេចក្តីរាយការណ៍ ដូសនៃថ្នាំវ៉ាក់សាំងទាំងនោះ នឹងមានដល់ប្រទេសជាសមាជិក នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ហើយសហភាពអឺរ៉ុប បាននិយាយប្រាប់ថា ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩នោះ នឹងត្រូវទិញថ្នាំវ៉ាក់សាំងសរុប រហូតដល់ទៅ៦០០លានដូស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ursula von der Leyen ជាប្រធានគណៈកម្មាធិការអឺរ៉ុប បាននិយាយប្រាប់ថា “អត្ថប្រយោជន៍នៃព័ត៌មានដ៏ល្អនេះ គឺយើងមានកុងត្រាមួយរួចរាល់ហើយ ដូច្នេះមានការត្រូវចរចាវែងឆ្ងាយទៀតទេ។ វាជាថ្នាំវ៉ាក់សាំងដែលបានបញ្ជាក់រួច ដូច្នោះដំណើរការទាំងស្រុងនៃការអនុញ្ញាតនោះ គឺត្រូវបានធ្វើឡើង” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top