ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មិនបដិសេធ កិច្ចការការទូត ជាមួយរដ្ឋបាល អាមេរិកថ្មី

បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានលើកឡើងពីចំណង មិត្តភាពអន្តរកូរ៉េ និងចំណងមិត្តភាព ខាងក្រៅនានា នៅក្នុងថ្ងៃទី៣ នៃសមាជបក្សលើកទី៨របស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រម្សិលមិញនេះ ប៉ុន្តែបានផ្តល់សេចក្តីលម្អិត តិចតួចស្តីពីគោល នយោបាយរបស់លោក ។

កង្វះខាតព័ត៌មានជាក់លាក់ ស្តីពីយុទ្ធសាស្ត្រ របស់លោក គីម ជុងអ៊ុន កំពុងតែបង្កឲ្យមានមន្ទិលសង្ស័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទីដែលអ្នកវិភាគនានានិយាយថា លោក គីម អាចនឹងបង្ហាញឆន្ទៈ ចាប់ផ្តើមកិច្ចការការទូត ជាមួយរដ្ឋបាលខាងមុខ របស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ។ ប៉ុន្តែកិច្ចការការទូត ជាមួយសហរដ្ឋអាមេរិក អាចនឹងកើតមានជាមួយលក្ខខណ្ឌនានា ។

លោក Lim Eul-chul ជាសាស្រ្តាចារ្យនៅវិទ្យាស្ថានសិក្សា ភាគខាងកើតនៅសាកលវិទ្យាល័យ Kyungnam បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CBS No Cut ថា វាទំងនជាកូរ៉េខាងជើង មានបំណងចង់បានការជឿទុកចិត្ត និងការគោរព ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top