ព័ត៌មានអន្តរជាតិ

លោក Pompeo ធ្វើកិច្ចប្រជុំអន្តរកាល ជាមួយបេក្ខភាព រដ្ឋមន្ត្រីការបរទេស របស់លោក បៃដិន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក លោក Mike Pompeo បានជួបគ្នាជាមួយលោក Antony Blinken ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីសម្របសម្រួលពីការ ផ្ទេរអំណាច ត្រឹមតែប៉ុន្មានថ្ងៃក្រោយអ្នកគាំទ្រ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើបាតុកម្មបដិសេធពីការ បរាជ័យឆ្នោតរបស់លោក ។

នៅលើបណ្ដាញសង្គមធ្វីតធ័រ លោក Mike Pompeo បានមានប្រសាសន៍ថា លោកបានជួបគ្នាជាមួយលោក Blinken ដើម្បីសម្របសម្រួលការផ្ទេរអំណាចតាមលំដាប់លំដោយ និងដើម្បីធានាថា ផលប្រយោជន៍អាមេរិកនៅបរទេសត្រូវបានការពារ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “កិច្ចប្រជុំរបស់យើង គឺមានអំណោយផលល្អខ្លាំងណាស់ ហើយយើងនឹងបន្តធ្វើការងារ ជាមួយគ្នា ដើម្បីផលប្រយោជន៍អាមេរិក ពេញមួយអន្តរកាល” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top