ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ដឹកនាំក្រុមការងារ ចុះអនុវត្តន៍ច្បាប់ រុះរើខ្ទមនិងទប់ស្កាត់កាប់ ទន្រ្ទានដីរដ្ឋ ជាអាណាធិបតេយ្យ ធ្វើជាកម្មសិទ្ធិ នៅស្រុកថ្មបាំង

កោះកុង ៖ លោក សុខ សុទ្ធី អភិបាលរងខេត្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការ ឯកភាពខេត្តកោះកុង និងស្រុកថ្មបាំង មានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង កម្លាំងចម្រុះកម្លាំងអាវុធហត្ថកម្លាំង នគរបាលក្រុមការងារមន្ទីរបរិស្ថាន និងមានការចូលសហការ ពីអង្គការសម្ព័ន្ធសត្វព្រៃ ចុះអនុវត្តន៍វិធានការរដ្ឋបាល ដោយរុះរើខ្ទម ចំនួន៥និងការកាប់ទន្ទ្រានដីរដ្ឋ យ៉ាងអាណាធិបតេយ្យ ស្ថិតនៅចំណុចភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំស្រុកថ្មបាំងខេត្តកោះកុង ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ។

លោកអភិបាលរងខេត្ត បានឲ្យដឹងថា ការចុះអនុវត្តន៍វិធានការ របស់របស់រដ្ឋបាលខេត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលគាត់បានកាប់ទន្ទ្រាន និងសង់ខ្ទមលើកដីរបស់ឧទ្យានជាតិ ជាអាណាធិបតេយ្យ ដោយគ្មានការអនុញ្ញាត្តិពីអាជ្ញាធរនោះទេ គណៈបញ្ជាការ ឯកភាព កម្លាំងចម្រុះខេត្ត ស្រុកត្រូវមានវិធានទប់ស្កាត់ មិនអនុញ្ញាតិ្តឲ្យគាត់ធ្វើ តាមកាប់ទន្ទ្រាន និងសង់ខ្ទមតាមអំពើចិត្តបន្តទៀតឡើយ អាជ្ញាធរត្រូវតែអនុវត្តន៍ច្បាប់ជាបន្ទាប់ មិនឲ្យរីករាលដាល់បន្តទៀតឡើយ ពីព្រោះដីតំបន់នេះតំបន់ឧទ្យានជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង ។

លោក សុខ សុទ្ធី បានបន្ថែមថា មិននឹងឈានដល់ការអនុវត្តន៍ ច្បាប់រដ្ឋបាលអាជ្ញាធរខេត្ត ស្រុក បានអញ្ជើញគាត់ទាំង៥គ្រួសារ មកធ្វើការណែនាំធ្វើកិច្ចសន្យា ដល់ពួកគាត់ចំនួន៤.៥ដងមកហើយ មុននិងក្រុមការងារចុះអនុវត្តន៍ច្បាប់ ក្នុងការរុះរើខ្ទមទាំង៥នេះ មិនអនុញ្ញាត្តិឲ្យសាងសង់ និងកាប់ទន្ទា្រន ដីព្រៃរបស់រដ្ឋបន្តឡើយ។

អភិបាលរងរូបនោះ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំង៥គ្រួសារ ខាងលើនេះអាជ្ញាធរ បានអញ្ជើញឲ្យគាត់ទៅរស់នៅដីគម្រោង របស់សហគមន៍ ដែលគ្រោងទុកសម្រាប់ដោះស្រាយ ឲ្យប្រជាពលរដ្ឋរបង្កើតដំណាក់កសិកម្ម ជាបណ្តោះអាសន្នសិន រងចាំអាជ្ញាធរទទួលបានដីសប្បទាសង្គមកិច្ចពីរដ្ឋ និងចុះឈ្មោះជូនឲ្យគាត់ មានដីរស់នៅស្របច្បាប់ និងគេ បើសិនបងប្អូនអត់មានដីរស់នៅ ពិតប្រាកដមែនក្នុងការសើបសង្កេត របស់អាជ្ញាធរ ចំពោះក្រុមគាត់ទាំង៥គ្រួសារ មករស់ក្នុងស្រុកថ្មបាំងនេះ អស់រយៈពេលយូរឆ្នាំ ពិតប្រាកដមែន ៕

To Top