CNN៖ ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកប្រជាធិបតេយ្យ បានត្រៀមខ្លួនឆ្ពោះ ទៅរកការចោទប្រកាន់នៅសប្តាហ៍ក្រោយ ប្រសិនបើប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ត្រាំ មិនលាលែងពីតំណែង ខណៈដែលសន្ទុះ នៃចិត្តដែលខឹងសម្បារ បានកើតឡើងយ៉ាងឆាប់រហ័ស ក្នុងចំណោមក្រុមអ្នកប្រជាធិបតេយ្យ ជាមួយលោក ត្រាំ ដើម្បីធ្វើការបោះឆ្នោតចោទប្រកាន់។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យ នៅពេលរសៀល លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា សភានឹង “រក្សាគ្រប់ជម្រើសទាំងអស់” រួមទាំងច្បាប់ដើម្បីបង្កើតគណៈកម្មការមួយ ក្រោមវិសោធនកម្ម លើកទី ២៥ ដែលអាចផ្តល់អនុសាសន៍ឱ្យដកលោក ដូណាល់ ត្រាំ បន្ថែមលើការចោទប្រកាន់។
សេចក្តីសំរេចចុងក្រោយស្តីពីថា តើការចោទប្រកាន់នេះមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ។ លោកស្រី Pelosi បានបន្ថែមថា “វាជាក្តីសង្ឃឹមរបស់សមាជិក ដែលប្រធានាធិបតី នឹងលាឈប់ជាបន្ទាន់។ ប៉ុន្តែប្រសិនបើគាត់មិនធ្វើទេ ខ្ញុំបានណែនាំគណៈកម្មាធិការច្បាប់ឱ្យត្រៀមឆ្ពោះ ទៅមុខជាមួយនឹងច្បាប់វិសោធនកម្មច្បាប់ទី ២៥ របស់សមាជិក សភាលោក Jamie Raskin និងចលនាសម្រាប់ការចោទប្រកាន់” ៕
ប្រែសម្រួលៈ ណៃ តុលា