សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ១៥,៤ ភាគរយក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែមករា នេះបើយោងតាមទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះ ចំពេលការធ្លាក់ចុះជាយូរ មកពីការផ្ទុះឡើងនៃមេរោគកូវីដ-១៩ថ្មីនេះ។
យោងតាមទិន្នន័យពីសេវាគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១១,២ ពាន់លានដុល្លារ ក្នុងរយៈពេល ពីថ្ងៃទី០១-១០ ខែមករា បើប្រៀបធៀបទៅនឹងឆ្នាំមុន ១៣,២ ពាន់លានដុល្លារ។
ទិន្នន័យបានបង្ហាញថា ការនាំចូលបានថយចុះ ២២,៩ ភាគរយស្មើនឹង ១១,៨ ពាន់លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃដែលធ្វើឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៦៣៦ លានដុល្លារ។
តាមវិស័យការនាំចេញបន្ទះឈីប អង្គចងចាំ ដែលជាមុខទំនិញនាំចេញសំខាន់បានធ្លាក់ចុះ ០,៣ ភាគរយក្នុងរយៈពេលដែល បានលើកឡើងខណៈផលិតផល ប្រេងបានធ្លាក់ចុះ ៦២,៩ ភាគរយក្នុងមួយឆ្នាំ ចំពេលដែលតម្លៃប្រេងធ្លាក់ចុះទាប ៕
ដោយ ឈូក បូរ៉ា