ព័ត៌មានអន្តរជាតិ

រដ្ឋសភាក្រិក នឹងធ្វើការបោះឆ្នោត លើការទិញយន្តហោះចម្បាំង Rafale

បរទេស៖ សមាជិករដ្ឋសភាក្រិក តាមសេចក្តីរាយការណ៍ នឹងធ្វើការបោះឆ្នោតនៅក្នុងសប្តាហ៍នេះ ស្តីពីសេចក្តីព្រាងច្បាប់បើកផ្លូវឲ្យ ទិញយន្តហោះចម្បាំង Rafale ផលិតដោយក្រុមហ៊ុន Dassault ចំនួន១៨គ្រឿង ពីប្រទេសបារាំង ក្នុងទំហំទឹកប្រាក់សរុប ២,៥ពាន់លានអឺរ៉ូ ស្មើនឹង ៣,០៤ពាន់លានដុល្លារ។

កិច្ចព្រមព្រៀង ដែលគេរំពឹងថា នឹងចុះហត្ថលេខាដោយ រដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរ នៅក្នុងទីក្រុងអាតែននាខែនេះនោះ គឺជាផ្នែកនៃផែនការរបស់ប្រទេសក្រិក ជំរុញបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន នៅក្នុងអំឡុងពេលមានជម្លោះកំពុងកើតមាន ជាមួយប្រទេសជិតខាង គឺតួកគី ស្តីពីរឿងធនធានថាមពល នៅសមុទ្រមេឌីទែរ៉ានេ។

តាមសេចក្តីរាយការណ៍ សម្រាប់ការទិញនិងការថែទាំង លើយន្តហោះថ្មីចំនួន៦គ្រឿង និងយន្តហោះប្រើរួចចំនួន ១២គ្រឿង ប្រទេសក្រិកនឹងចំណាយថវិកា ១,៥ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំនេះ ប្រហែល ៤០០លានអឺរ៉ុបក្នុងមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ថវិកា៦៧លានអឺរ៉ូនៅក្នុងឆ្នាំ២០១៤ និង៣៤លានអឺរ៉ូ នៅក្នុងឆ្នាំ២០២៥ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top