ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ៖ អ៊ីរ៉ង់ ត្រូវតែផ្អាកការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម

បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ ត្រូវតែដកចេញវិញនូវការសម្រេចចិត្តរបស់ខ្លួន ធ្វើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងកម្រិតកាន់តែខ្ពស់ និងផ្តល់ឱកាសមួយឲ្យដល់កិច្ចការការ ទូតអន្តរជាតិ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅល្ងាចថ្ងៃចន្ទ រដ្ឋាភិបាលទាំង២៧ របស់សហភាពអឺរ៉ុប បាននិយាយយ៉ាងដូច្នេះថា “ការចាប់ផ្តើមរបស់អ៊ីរ៉ង់ ធ្វើការចម្រាញ់សារធាតុអ៊ុយ រ៉ានីញ៉ូមឲ្យដល់២០ភាគរយ នៅរោងចក្រចម្រាញ់ឥន្ធនៈក្រោមដី Fordow នោះ ជាការអភិវឌ្ឍធ្ងន់ធ្ងរ និងជាបញ្ហាដ៏ គួរឲ្យព្រួយបារម្ភជាខ្លាំង”។

“នៅក្នុងចំណុចដ៏សំខាន់នេះ សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ ក៏ប្រឈមមុខនឹងការ ធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងនានា ដែលមានគោលបំណង កសាងឡើងនូវដំណើរការការទូត ដែលកំពុងមានស្រាប់ ។ យើងជំរុញប្រទេសអ៊ីរ៉ង់ ឲ្យជៀសវាងធ្វើឲ្យមានភាពតានតឹង កើនឡើងថែមទៀត និងដកចោលនូវសកម្មភាពនេះ ដោយគ្មានការបង្អែរបង្អង់ឡើយ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top