ព័ត៌មានជាតិ

សម្តេច ស ខេង បង្កើតគណៈកម្មការ កំណែទម្រង់ នគរបាលជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបង្កើតគណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា។

យោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា សម្ដេច ស ខេង ជាប្រធាន និងមានសមាជិក-សមាជិកា២៦រូប។

សូមបញ្ជាក់ថា គណៈកម្មការនេះអាចបង្កើតក្រុមការងារ និងមានសិទ្ធិប្រើប្រាស់មន្ដ្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយដល់ការងារតាមការចាំបាច់ ៕

To Top