ព័ត៌មានជាតិ

សម្ដេចតេជោ គឺជានាយករដ្ឋមន្ដ្រី ដែលពលរដ្ឋគោរព ស្រឡាញ់ និងរក្សាតំណែងបានយូរជាងគេបំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រជាពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត និងរក្សាតំណែងជានាយករដ្ឋមន្រ្តី បានយូរជាងគេបំផុត នៅក្នុងពិភពលោក។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានអបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ។

សម្ដេចតេជោបន្ដថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេបំផុត នៅក្នុងពិភពលោក។

សម្ដេចតេជោ បញ្ជាក់ថា «មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែង ជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុត នៅក្នុងពិភពលោក»។

សម្ដេចតេជោបន្ថែមថា ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហា ឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមាន បទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមាន ការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់ លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ៕

To Top