អូតាវ៉ា៖ នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃអង្គារ ដើម្បីបន្តកិច្ចព្រមព្រៀង ស្តីពីការបិទព្រំដែនកាណាដា – សហរដ្ឋអាមេរិក ចំពោះការធ្វើដំណើរដែល មិនចាំបាច់ប្រឆាំងនឹងជំងឺកូវីដ-១៩ រីករាលដាលមួយខែទៀត ដល់ថ្ងៃទី២១ ខែកុម្ភៈ។
នាយករដ្ឋមន្រ្តីកាណាដា បានឲ្យដឹងថា“ ការសម្រេចចិត្តដ៏សំខាន់” នៅថ្ងៃនេះត្រូវបានធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពដល់ពលរដ្ឋទាំងសងខាង នៃព្រំដែនឆ្លងកាត់ដោយសុវត្ថិភាព ខណៈដែលករណីឆ្លងជំងឺកូវីដ- ១៩ នៅតែបន្តកើនឡើងទាំង នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។
លោក Trudeau បានលើកឡើងថា “ការផ្តោតអារម្មណ៍របស់យើង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនេះ បានការពារអ្នក និងគ្រួសាររបស់អ្នក។ មិនថាដោយការទទួលថ្នាំបង្ការ ឬដោយអនុវត្តវិធានការធ្វើដំណើរ និងព្រំដែនយ៉ាងតឹងរឹងនោះ អាទិភាពរបស់យើង គឺសុវត្ថិភាពរបស់អ្នក” ។
កិច្ចព្រមព្រៀងប្រឆាំង នឹងការគ្របដណ្តប់លើជំងឺកូវូដ-១៩ បានលាតសន្ធឹងរវាងប្រទេសទាំងពីរ ត្រូវបានដាក់ចេញកាលពីខែមីនាមុន និងត្រូវបានបន្តជាថ្មីរាល់ខែ ចាប់តាំងពីពេលដែលការពន្យាពេលបច្ចុប្បន្ន នឹងត្រូវផុតកំណត់នៅថ្ងៃទី២១ ខែមករា ៕
ដោយ ឈូក បូរ៉ា