ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានបង្ហាញការកោត ស្ញប់ស្ញែងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានកសាង ប្រព័ន្ធធារាសាស្ត្រដោយយក តាមលំនាំ សម័យមហានគរ ជាពិសេសព្យាយាម ស្ដារបឹងប្រឡាយ ទំនប់ទប់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីរំដោះទឹកជំនន់ផងដែរ ដែលសកម្មភាពនេះ ខុសស្រឡះពីជនខិលខូចមួយចំនួន ដែលរង់ចាំតែលុបបឹង ប្រឡាយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
ជាមួយគ្នានោះ លោក សយ សុភាព បង្ហាញក្ដីសង្ឃឹមថា ជនខិលខូចដែលគិតរកយុទ្ធវិធី ស្អប់ បឹង ប្រឡាយទាំងនេះ គួរពិចារណាបោះបង់ ព្រោះរបស់ទាំងនោះជាព្រះរបស់យើងដូចជា ព្រះគង្គា ព្រះ ធរណី និងព្រះវាយោជាដើម ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២១នេះ លោក សយ សុភាព បញ្ជាក់ថា “មកលេងចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធីនៅស្រុក ព្រៃនប់ ខេត្ត ព្រះ សីហនុ។ ខ្ញុំសូមសំដែង ការគោរព កោតសរសើរ ដែលអ្នកឧកញ៉ា បានកសាង ប្រព័ន្ធធារាសាស្ត្រដ៏គួរឲ្យ ស្ញប់ស្ញែង ដោយយក តាមលំនាំសម័យមហានគរ ។ ចំនុចគួរឲ្យគោរព គឺ ស្តារ និង ធ្វើ ទំនប់ទប់ទឹកសម្រាប់ស្រោចស្រប់ដំណាំក៏ដូចជាសម្រាប់ ទប់ទឹកជំនន់ និង មនុស្ស ប្រើប្រាស់។ អ្នក ឧកញ៉ាដើរខុសពីអ្នកផ្សេង ដែលដេករកតែវិធី លប់ បឹង ប្រឡាយដែល របស់ទាំងនោះ មានឧត្តមភាពជួយអភិបាល មនុស្ស សត្វ រុក្ខជាតិ។ សង្ឃឹមថា អ្នកដែលគិតរកយុទ្ធវិធី ស្អប់ បឹង ប្រឡាយទាំងនេះ គួរពិចារណាបោះបង់ ព្រោះ របស់ទាំងនោះជាព្រះរបស់យើង ( ព្រះគង្គា ព្រះ ធរណី ព្រះវាយោ)”៕