ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ប្រកាសអំពី ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអំពី ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ហើយប្រកាសនេះមានវិសាលភាពអនុវត្ត ចំពោះអ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ដែលប្រកបអាជីវកម្មនៅកម្ពុជា និងបានចុះបញ្ជីពន្ធដារ ចាប់ពីឆ្នាំ២០២១តទៅ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់ចំណាក់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ដើម្បីឲ្យមានសង្គតិភាពក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ចរបស់កម្ពុជា ៕

To Top