ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រតិកម្មទៅនឹងពាក្យចចាមអារ៉ាម ដែលថាខ្លួនបានចាប់ឃាត់ទូក របស់ប្រទេសកូរ៉េខាងត្បូង

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Saeed Khatibzadeh អ្នកនាំពាក្យ របស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ដោយបានប្រតិកម្ម ទៅលើពាក្យចចាមអារ៉ាម ដែលបានប្រកាសថា មានករណីចាប់ឃាត់ទូកចំនួន០១គ្រឿង របស់សាធារណរដ្ឋកូរ៉េ (ROK) នៅក្នុងឈូងសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ដោយបាននិយាយក្នុងសេចក្តីប្រកាសថា ពលរដ្ឋមិនមានពាក់ព័ន្ធនឹងបញ្ហា ដែលបានកើតឡើងនេះនោះទេ ។

លោក Khatibzadeh បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងការចោទសួរ ដោយក្រុមអ្នកសារព័ត៌មានមួយចំនួន អំពីពាក្យចចាមអារ៉ាម នៃការដោះលែងទូករបស់ ROK ដែលត្រូវបានរាយការណ៍ ដោយទីភ្នាក់ងាររដ្ឋ IRNA ។

ក្រុមឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានប្រកាសនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃទី០៤ ខែមករា ថា ទូករបស់ ROK បានដឹកសារធាតុគីមីសម្រាប់ចំរ៉ាញ់ប្រេង ចំនួន៧.២០០តោន ត្រូវបានរឹបអូស ដែលចោទថា បង្កផលប៉ះពាល់ដល់បរិស្ថាន នៅក្នុងឈូងសមុទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top