ព័ត៌មានអន្តរជាតិ

FBI កំពុងស៊ើបអង្កេតករណី អាចនឹងមានអ្នកឧបត្ថម្ភពីក្រៅប្រទេស ទៅលើកុបកម្មនៅវិមានកាពីតូលអាមេរិក កាលពីថ្ងៃទី៦ មករា

បរទេស៖ កាលពីថ្ងៃទី ៦ ខែមករា ការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ បានកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន ខណៈការបញ្ជាក់ នៃការបោះឆ្នោតរបស់អង្គបោះឆ្នោត ត្រូវបានធ្វើឡើងនោះ គឺក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូលយ៉ាងឃោរឃៅ និងបានរំខានដល់សម័យប្រជុំសភារួម ដែលបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សំដីរបស់មន្ត្រី FBI ថា FBI កំពុងស៊ើបអង្កេត«ការតាមដាន» របស់បរទេសនៅក្នុងការធ្វើកុប្បកម្ម កាលពីថ្ងៃទី៦ មករា។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការិយាល័យនេះកំពុងព្យាយាម ពិនិត្យមើលថាតើក្រុមកុបកម្ម ត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋាភិបាលបរទេស អង្គការឬបុគ្គលណាឬទេ។ ការស៊ើបអង្កេតបានចាប់ផ្តើមជាមួយនឹង ការពិនិត្យមើលការទូទាត់ប្រាក់បរទេសចំនួន ៥០០ ០០០ដុល្លារ ដែលបង្ហាញដោយប្រព័ន្ធ កត់ត្រារបស់ក្រុមហ៊ុនវិភាគ blockchain កាលពីថ្ងៃព្រហស្បតិ៍។

អ្នកសរសេរកម្មវិធីកុំព្យូទ័រ បារាំងម្នាក់បានផ្ទេរប្រាក់ ២៨,១៥ bitcoins (ប្រហែល ៥២២ ០០០ ដុល្លារ) ទៅអាសយដ្ឋានចំនួន ២២ ផ្សេងគ្នាក្នុងប្រតិបត្តិការតែមួយ។ ដូចដែល NC បានរាយការណ៍ថា គាត់បានធ្វើអត្តឃាតភ្លាមៗ បន្ទាប់ពីប្រតិបត្តិការនេះ។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា ប្រាក់នោះជារបស់ “សកម្មជនស្តាំនិយម និងបុគ្គលិកលក្ខណៈអ៊ីធឺណិត” ។

របាយការណ៍របស់សារព័ត៌មាន French បានអះអាងថាលោក Nick Fuentes ជាអ្នករៀបចំសំឡេង ឬវីដេអូ ដាក់ចូលអ៊ិនធ័រណិត បានចូលរួមក្នុងការតវ៉ានោះ ប៉ុន្តែមិនបានចូលក្នុងអគារវិមានកាពីតូលនោះទេ លោកទទួលបានទឹកប្រាក់ ដ៏ច្រើនបំផុតគឺប្រហែល ២៥ ម៉ឺនដុល្លារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top