ព័ត៌មានជាតិ

កំពូលតារាសម្ដែង ក្នុងរឿងហូលីវូត 007 នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ៖ កំពូលតារាសម្តែង Daniel Craig (James Bond 007) នឹងមកចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។

យោងតាមហ្វេសប៊ុក UNDP Cambodia នៅរសៀលថ្ងៃទី១៩ មករានេះ បានឲ្យដឹងថា Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកល របស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ គាត់នឹងចែករំលែក អំពីមូលហេតុ ដែលធ្វើឲ្យគាត់យកចិត្ត ទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នា ជាមួយគាត់ក្នុងការ បញ្ចប់បញ្ហាមួយនេះ ដែលនៅតែបន្ត ឆក់យកជីវិតប្រជាជន រាប់ពាន់នាក់ក្នុងមួយឆ្នាំ ៕

To Top