ព័ត៌មានជាតិ

ទូតថ្មីឥណ្ឌាប្តេជ្ញា ពង្រឹកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសឥណ្ឌា បានប្តេជ្ញាចិត្តពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតាំងពីយូរ លុងមកហើយ ជាមួយកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀតទាំង នៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។

ក្នុងជំនួបសវនាការ ជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគពីឥណ្ឌា មកបណ្ដាក់ទុ ននៅកម្ពុជា ក្នុងវិស័យសុខាភិបាល ជំរុញឲ្យមានជើងហោះហើរត្រង់រ វាងប្រទេសទាំងពីរ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលើវិស័យមួយចំនួន ។

សម្តេចបានលើកឡើងដែរថា កម្ពុជា-ឥណ្ឌា មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះ ជាមួយគ្នាជាយូរមកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោម ប្រទេសមិនច្រើនទេ ដែលបានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មាន ការពេញចិត្ត ដោយសង្កេតឃើញ ពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងកម្ពុជា-ឥណ្ឌាដែលមានការរីកចម្រើន ឥតឈប់ឈរ ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។

លោកស្រីដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ក៏បានស្នើសុំសម្តេច បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត និងបានអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល។

សម្តេចប្រធាន បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាព សភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ទាំងនៅក្នុងតំបន់និងសកលលោក ៕ ដោយ ស សំណាង

To Top