បរទេស៖ មន្ត្រីម្នាក់បាននិយាយថា បុគ្គលិកចំនួន ៦ នាក់នៅមន្ទីរពេទ្យ សិរីរាជ្យ បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមិនបានឆ្លងជំងឺនេះពីខាងក្នុងអគារទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ លោកវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យសិរីរាជ្យនៃសាកលវិទ្យាល័យ Mahidol បាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិករម្នាក់បានឆ្លងជំងឺនេះ ខណៈពេលដែលគាត់រស់នៅក្នុងតំបន់លំនៅដ្ឋាន ខាងក្រៅមន្ទីរពេទ្យ។ គាត់បាននិយាយថា មនុស្សម្នាក់នេះគឺជាសមាជិកនៃបុគ្គលិកគាំទ្រនៅអាគារ Adulyadejvikrom ហើយមិនមានអ្វីដែលត្រូវធ្វើជាមួយការព្យាបាលអ្នកជំងឺទេ។
បុគ្គលិក ៥ នាក់ផ្សេងទៀតដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអ្នកដែលឆ្លងជំងឺនេះក៏បានធ្វើតេស្ត៍រកឃើញវីរុសនេះផងដែរ៕ប្រែសម្រួលៈ ណៃ តុលា