ព័ត៌មានអន្តរជាតិ

កូឡុំប៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី១៧.០០០នាក់

ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងការពារសង្គម បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូឡុំប៊ី បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧.៩០៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់១.៩៥៦.៩៧៩នាក់ ។

ក្រសួងបានឲ្យដឹងថា ប្រទេសកូឡុំប៊ី បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនយន៣៩០នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស កើនឡើងដល់៤៩.៧៩២នាក់ ជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយពីជំងឺ សរុបចំនួន១.៧៨៦.១៧០នាក់ ។

រដ្ឋាភិបាលកូឡុំប៊ី បានបង្កើនលើផ្នែកសង្ក្រោះបន្ទាន់ លើសុខភាពរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដោយជំរុញឲ្យពលរដ្ឋជៀសវាងការនៅប្រមូលផ្តុំគ្នា និងមានវិធានការប្រកបដោយសុវត្ថិភាព ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃវីរុស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top