ព័ត៌មានអន្តរជាតិ

អំពើវាយប្រហារមួយ កើតឡើងនៅប៉ាគីស្ថាន ស្លាប់យោធាតិចបំផុត០៤នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ប្រភពពីអង្គភាពសម្ងាត់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចំនួន០៤នាក់ត្រូវបានសម្លាប់ និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះដ៏ខ្លាំងមួយ ដោយគ្រាប់បែកច្នៃ នៅក្នុងស្រុក Sibi ខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។

ប្រភពបានប្រាប់ដល់ស៊ិនហួន ដោយសុំមិនបញ្ចេញឈ្មោះថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ ។ បន្ទាប់ពីបានផ្ទុះ កងកម្លាំងយោធាប៉ារ៉ាជួរមុខ បានធ្វើការបោសសម្ពាតនៅលើដងផ្លូវ នៅកន្លែងត្រួតពិនិត្យថ្មីមួយកន្លែង ដើម្បីធ្វើការរុករកក្រុមភេវករ និងរថយន្តល្បាតនៅក្នុងតំបន់ ដែលជាកន្លែងពួកគេ បានរកការវាយប្រហារ ដោយគ្រាប់បែកបង្កប់នៅលើដងផ្លូវ ដែលត្រូវបានកែច្នៃឡើង ។

ក្រុមយោធារងរបួស ត្រូវបានបញ្ជូនតាមជើងយន្តហោះ ទៅកាន់រដ្ឋធានី Quetta នៃខេត្តខាងលើ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top