បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី លោក Khurelsukh Ukhnaa បានដាក់ពាក្យលាឈប់ពីតំណែងដល់រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយមានបាតុកម្មតវ៉ា នៅក្នុងរដ្ឋធានី Ulaanbaatar ជុំវិញរឿងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើការរាតត្បាតនៃជម្ងឺកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍សុំលាឈប់ពីតំណែង លោក បានមានប្រសាសន៍ថា លោកគួរតែមានទំនួលខុសត្រូវចំពោះខ្លួនលោកផ្ទាល់ និងទទួលតាមការទាមទាររបស់សាធារណជន។ ពាក្យសុំលាឈប់របស់លោក តាមសេចក្តីរាយការណ៍ ចាំបាច់ត្រូវទទួលការអនុម័តពីរដ្ឋសភា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Montsame បាននិយាយថា បាតុកម្មតវ៉ា បានផ្ទុះឡើងកាលពីថ្ងៃពុធម្សិលមិញនេះ ជុំវិញអ្វីដែលប្រជាជនម៉ុងហ្គោលីមួយចំនួនបានមើលឃើញថា ជាការប្រព្រឹត្តអមនុស្សធម៌ ចំពោះស្ត្រីជាអ្នកជម្ងឺកូវីដ១៩ និងទារកទើបកើតរបស់នាង៕