បរទេស៖យោងាតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថាសហភាពអារ៉ាប់បានចុះហត្ថលេខាជផ្លូវការ ក្នុងបញ្ជាទិញយកយន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿងនិង យន្តហោះដ្រូនបែបយោធា ចំនួន១៨គ្រឿងផងដែរ។
ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងមុន បន្តិចការឡើងធ្វើសច្ចាប្រណិធាននៃប្រធានាធិបតីថ្មីលោក Joe Biden ក្តីប៉ុន្តែលោក បានបញ្ជាក់ថានឹងធ្វើការពិនិត្យឡើងវិញទៅលើកិច្ចព្រមព្រៀង
នេះ។
គួរឲ្យដឹងដែរសហភាពអារ៉ាប់រួម ដែលត្រូវបាន គេមើលឃើញថា គឺជាដៃគូសម្ព័ន្ធមិត្តរបស់អាមេរិកជាយូរណាស់មកហើយនោះ គឺតែងតែមានបំណងចង់ធ្វើ ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះរហូតមកប៉ុន្តែ ទើបតែបានជោគជ័យ ក្រោយខ្លួន បានយល់ព្រមធ្វើទំនាក់ទំនងជាធម្មតាវិញជាមួយនឹងអ៊ីស្រាអ៊ែលកាលពី ចុងខែសីហាកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី