បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថាក្រុមប៉ូលីស នៃប្រទេសរុស្សីបានធ្វើការចាប់ខ្លួន ជំនួយការផ្ទាល់ ដ៏ជិតដិតម្នាក់របស់មេដឹកនាំ ប្រឆាំងលោក Navalny ហើយជាលទ្ធផល ពេលនេះ ពលរដ្ឋរុស្សី នៅលើបណ្តាញសង្គម កំពុងមានប្រតិកម្មខ្លាំងៗ ហើយអាចនឹងបង្កើត ទៅជាការតវ៉ាប្រឆាំងដ៏ធំ មួយនៅថ្ងៃសៅរ៍ ។
ជាការឆ្លើយតប និងក៏ដូចជាការព្រមានខ្លាំងៗ ផងដែរ ក្រុមមន្ត្រីប៉ូលីស របស់ក្រុងមូស្គូ បាននិយាយថារាល់សកម្មភាព បាតុកម្ម ទាំងឡាយណាដែលមិនបាន ផ្តល់សិទ្ធ ក្នុងការអនុវត្តនោះ នឹងមានន័យថាជាការប្រឆាំង និងបង្កហេតុដូចនេះ ការបង្ក្រាបនឹងត្រូវចាប់ផ្តើម ធ្វើឡើងភ្លាមៗផងដែរ។
គួរឲ្យដឹងដែរថាលោក Navalny ទើបតែត្រូវបានប៉ូលីស រុស្សី ចាប់ខ្លួនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពេលដែលលោកទើបតែ បានវិលត្រឡប់ មកពីប្រទេសអាល្លឺម៉ង់ វិញក្រោយការព្យាបាល ដោយសារការបំពុល ដោយសារធាតុគិមី ដែលតែងតែបានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងមូស្គូ គឺជាអ្នករៀបចំផែនការ៕
ប្រែសម្រួល៖ស៊ុនលី