ព័ត៌មានជាតិ

ស្រីលង្កា នឹងទទួលបាន វ៉ាក់សាំង អង់គ្លេស កញ្ចប់ដំបូង ដែលមានចំនួន ប្រមាណជា ៦០ម៉ឺនដូស

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសស្រីលង្កានឹងទទួលកញ្ចប់វ៉ាក់សាំង លើកដំបូងរបស់ខ្លួន ហើយពីអង់គ្លេសនិង ត្រូវបានគេស្គាល់ថាជា
ផលិតផល របស់សកលវិទ្យាល័យ Oxford ដែលមានឈ្មោះថា AstraZeneca នាថ្ងៃទី២៧ ខែមករាខាងមុខនេះ ។

វ៉ាក់សាំងនេះ ត្រូវបានផលិតនៅក្នុងរោងចក្រ នៃប្រទេសឥណ្ឌាហើយប្រភព ដដែល បានសរសេរទៀតថា កញ្ចប់ដំបូងដែលស្រីលង្កា នឹងទទួលបានគឺមានចំនួន ប្រមាណជា៦០ម៉ឺនដូស ហើយក្រុមមនុស្សដែលនឹងអាចទទួល បានការចាក់វ៉ាក់សាំងដំបូង នោះមានដូចជាមន្ត្រីសុខាភិបាល និងក្រុមបុគ្គលិកធ្វើការ ជួរមុខប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ការរៀបចំធ្វើតេស្ត សាកល្បងចែកចាយ និងចាក់គឺបានដំណើរការរួចខ្លះហើយ ដើម្បីអាចត្រៀមខ្លួនឲ្យបានល្អ នៅពេលដែលវ៉ាក់សាំង នឹងធ្វើដំណើរមកដល់ស្រីលង្កា ប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top