បរទេស៖ គិតមកត្រឹមថ្ងៃចន្ទ ក្រុមហ៊ុនផលិតថ្នាំ Pfizer បានដាក់ពាក្យរួចរាល់ហើយ ក្នុងការស្វែងរកអជ្ញាប័ណ្ណ ក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួន ជាផ្លូវការពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បុង ធ្វើយ៉ាងណាឲ្យមុនការ មកដល់នៃវ៉ាក់សាំងនាខែកុម្ភៈខាងមុខ។
ក្រសួងទទួលបន្ទុក កិច្ចការចំណីអាហារ និងឱសថរបស់កូរ៉េខាងត្បូង ត្រូវបានគេដឹងថា នឹងព្យាយាមដំណើរការអនុម័ត ទទួលយកវ៉ាក់សាំងនេះជាផ្លូវការ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤០ថ្ងៃក្រោយពេលដែល ខ្លួនបានប្រកាសកាត់បន្ថយរយៈពេល ដំណើរការទទួលស្គាល់ធម្មតាប្រមាណជា ១៨០ថ្ងៃ ក្នុងគោលបំណងដើម្បីអាចពន្លឿន ការប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេស។
យោងតាមការបញ្ជាក់ របស់ក្រសួងបានឲ្យដឹងថាក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំរបស់ខ្លួន រួចរាល់ហើយនៅថ្ងៃចន្ទ ដើម្បីអាចឲ្យកូរ៉េខាងត្បូងក្នុងការ ប្រើប្រាស់វ៉ាក់សាំងដែល Pfizer បានផលិតចេញពីរោងចក្រ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ៕
ប្រែសម្រួល៖ ស៊ុន លី