ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ស្នើឲ្យអាមេរិក លប់ចោលរាល់ទណ្ឌកម្មទាំងអស់ ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីអាចត្រឡប់ចរចាវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានទាមទារ ឲ្យអាមេរិកក្នុងការពិចារណា ដកចោលទាំងអស់នូវទណ្ឌកម្ម ដែលមានលើប្រទេសរបស់ខ្លួនជាមុនសិន ប្រសិនបើចង់ចរចាគ្នាទៅលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរសាជាថ្មី។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ដោយបញ្ជាក៉ទៀតថារដ្ឋបាលថ្មីរបស់លោក Joe Biden គួរតែចាប់ផ្តើមលប់ចោល រាល់ទណ្ឌកម្មទាំងអស់មកលើក្រុងតេហរ៉ង់ ដោយមិនមានលក្ខខណ្ឌអ្វីឡើយ ហើយបន្ទាប់អ៊ីរ៉ង់នឹងធ្វើការពិនិត្យមើលឡើងវិញ ទៅលើកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលលោក Trump ធ្លាប់បានដកខ្លួនចេញនាពេលកន្លងមក។

លោក Zarif បានសង្កត់ធ្ងន់ទៀតថា ការវិលត្រឡប់មកតុចរចាវិញ នឹងត្រូវបានធ្វើឱ្យអន្តរាយប្រសិនបើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឬសម្ព័ន្ធមិត្ត សហភាពអឺរ៉ុបទាមទារលក្ខខណ្ឌថ្មី
សម្រាប់កិច្ចព្រមព្រៀងដែល កន្លងមកត្រូវបានបង្កើតឡើង យ៉ាងប្រុងប្រយ័ត្នតាមរយៈការចរចាជាច្រើនឆ្នាំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top